|

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹតស្ដីពីការផ្ដល់ឋានៈសាស្រ្ដាចារ្យ សាស្រ្ដាចារ្យរង សាស្រ្ដាចារ្យជំនួយក្នុងវិស័យអប់រំ ចំនួន ៥២រូប


យោងតាមព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋនៈសាស្ត្រាចារ្យ ក្នុងវិស័យអប់រំ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសឋានៈសាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ ក្នុងវិស័យអប់រំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៥២រូប ដែលមានដូចតទៅ:

សូមជម្រាបថា ពិធីប្រកាសឋានៈសាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ ក្នុងវិស័យអប់រំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីវេលាម៉ោង ១៥:៣០នាទីរសៀល  ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំជាច្រើនរូប៕