|

អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាកំណត់ត្រាលទ្ធផលប្រកួតល្អបំផុត ក្នុងរយៈពេល១២ឆ្នាំ


នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងបិទជាផ្លូវការ បន្ទាប់ពីការប្រកូតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

ជាមួយនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ កម្ពុជាសម្រេចបានជោគជ័យកកនិងលទ្ធផលដ៏ល្អប្រសើរ។ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាឈរលេខរៀងទី៨ ដផយមានមេដាយសរុបចំនួន៦៩ ក្នុងនោះមានមេដាយមាស៩ ប្រាក់១៨ និងសំរឺទ្ធ៤២។ នេះជាលទ្ធផលដែលកម្ពុជាយើងធ្វើបានល្អបំផុត ក្នុងប្រវត្តិប្រកួតប៉ារ៉ាហ្គេម ១២ លើកកន្លងមករាប់ឆ្នាំ២០២៣នេះ ដោយ:

១.ឆ្នាំ ២០០១៖ មាស ១ ប្រាក់ ១ សំរិទ្ធ ១ សរុប ៣ គ្រឿង
២.ឆ្នាំ ២០០៣៖ មាស១ ប្រាក់៥ សំរិទ្ធ ៣ សរុប ៩ គ្រឿង
៣.ឆ្នាំ ២០០៥៖ ប្រាក់ ៣ សំរិទ្ធ ២ សរុប ៥គ្រឿង
៤.ឆ្នាំ ២០០៨៖ ប្រាក់ ១ សរុប ១ គ្រឿង
៥.ឆ្នាំ ២០០៩៖ មាស១ ប្រាក់ ២ សំរិទ្ធ ៤ សរុប ៧ គ្រឿង
៦.ឆ្នាំ ២០១១៖ ប្រាក់ ៥ សំរិទ្ធ ២ សរុប ៧ គ្រឿង
៧.ឆ្នាំ ២០១៤៖ មាស ៣ ប្រាក់ ៤ សំរិទ្ធ ២ សរុប ៩ គ្រឿង
៨.ឆ្នាំ២០១៥៖ មាស ១ ប្រាក់ ២ សំរិទ្ធ ៦ សរុប ៩ គ្រឿង
៩.ឆ្នាំ ២០១៧៖ ប្រាក់៥ សំរិទ្ធ ៥ សរុប ១០ គ្រឿង
១០.ឆ្នាំ ២០២០៖ ការ ប្រកួត ត្រូវ បាន លុប ចោល ដោយសារ កូវីដ-១៩
១១ឆ្នាំ ២០២២៖ មាស ៧ ប្រាក់ ១០ សំរិទ្ធ ១១ សរុប ២៨ គ្រឿង។

សូមជម្រាបថា ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនារសៀលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោ៤ រសៀលតទៅ ដោយមានទស្សនីយ៍ភាពដ៏អស្ចារ្យមិនចាញ់ពិធីបើកនោះទេ៕