| | |

ពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមហើយ!


នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ភាពជាម្ចាស់ផ្ទះលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការកត់ត្រាទំព័រប្រវត្តិសាស្ត្រមួយថ្មីមួយទៀតសម្រាប់កម្ពុជាយើង បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលទើបបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ តាមរយៈការទទួលបានឱកាសរៀបចំព្រឹត្តិការណ៍កីឡាក្នុងក្របខណ្ឌអាស៊ានជាបន្តបន្ទាប់ បានឆ្លុះបញ្ចាំងពីសមត្ថភាព និងការបោះជំហ៊ានរបស់កម្ពុជាស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសនានា ក៏ដូចជាឱកាសក្នុងការបង្ហាញពីកិត្យានុភាពកម្ពុជាទៅកាន់អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗ ៦កន្លែងរួមមាន៖ ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡាដ្ឋានជាំតិអូឡាំពិក Nagaworld2 Olypia Mall សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាលនៃទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពូជា៕