| | |

ត្រៀមខ្លួនទាំងអស់គ្នា ដើម្បីសាទរភាពជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងមកដល់ក្នុងពេល ២ថ្ងៃទៀតនេះ ដែលមានការផ្សាយបន្តផ្ទាល់នៅទីតាំងចំនួន៣ រួមមាន៖


ពិធីបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមឆ្នាំលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងទៅតាមសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីនេះ ចាប់ពីម៉ោង ១៨:០០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចជា៖

១. សួរច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២. សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៣. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី៣-៩មិថុនា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗ ៦កន្លែងរួមមាន៖ ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡាដ្ឋានជាំតិអូឡាំពិក Nagaworld2 Olypia Mall សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាលនៃទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពូជា។ ជាមួយគ្នានេះ ពិធីបើក-បិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងរៀបចំឡើងយ៉ាងអស្ចារ្យ មិនចាញ់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះទេ។