|

រួមគ្នាប្រឆាំង CoVID-19 បទថ្មីរបស់តារាចម្រៀងស្រី ពេជ្រ សោភា ក្រៅពីបង្កប់ខ្លឹមសារអប់រំជ្រាលជ្រៅ ថែមទាំង…


ដើម្បីចូលរួមប្រឆាំង និងទប់ស្ដាត់ជំងឺកូវីត ១៩ ដែលកំពុងរីករាលដាលពាសពេញសកលលោក ថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា ពេជ្រ សោភា ក្នុងផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងដែលបាននិពន្ធទំនុកច្រៀង និង Melody ដោយខ្លួនកញ្ញាផ្ទាល់លើ ​YouTube Channel ផ្លូវការរបស់ផលិតកម្ម Rasmey Hang Meas។

លក្ខណៈពិសេសនៃបទចម្រៀងមួយបទនេះ ក្រៅពីមានអត្ថន័យជ្រាលជ្រៅផ្តល់សារអប់រំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ តាមរយៈវិធីសាស្រ្តក្នុងការការពារខ្លួន និងអ្នកដទៃ យើងសង្កេតឃើញថា ចង្វាក់ភ្លេងមានលក្ខណៈពិរោះបែបផ្តល់កម្លាំងចិត្ត (Inspiration) ដោយមានសម្លេងភ្លេងរនាតខ្មែរ គោះប្រគំលាយឡំស្តាប់ទៅព្រឺរោម។

អ្វីដែលពិសេស ត្រង់ឃ្លារេប (Rap) របស់កញ្ញា យោងតាមអ្នកគាំទ្ររបស់កញ្ញា សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ វាហាក់ជាស្ទីលប្លែកមួយដោយគាត់ប្រើសិល្បៈ ច្បិចស្ទីលនៃការរេបក្នុងបទ “See you again” របស់តារាចម្រៀងពិភពលោក Wiz Khalifa យកមកច្របាច់បញ្ចូលជាមួយនឹងការពោលបន្ទរបែប Inspiring ជាហេតុនាំឲ្យ Original Song របស់កញ្ញាមួយបទនេះក្លាយជាបទដែលពោរពេញទៅដោយសិល្បៈនៃការច្នៃប្រតិដ្ឋ រួមនឹង MV បង្ហាញកាយវិការយ៉ាងរស់រវើកផងនោះ ធ្វើឲ្យប្រិយមិត្តគាំទ្រ ទស្សនា និងស្តាប់ហើយពិរោះជក់ចិត្តមិនកោតសរសើរមិនបាន៕

អញ្ញើញចូលទៅទស្សនាតាមរយៈតំណ៖

រូបភាព៖ Pich Sophea

អត្ថបទ៖ លាង ស៊ីថា