|

តើអ្វីជាព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៩ខាងមុខនេះ?


ព្រឹត្តិការណ៍ Asian Youth Games (AYG) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) រៀងរាល់បួនឆ្នាំម្តង។ ដោយមានការចូលរួមក្នុងចំណោមអត្តពលិកជិត ៣,០០០នាក់មកពី ៤៥ ប្រទេស នឹងចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៨។

សិង្ហបុរីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីលើកទីមួយក្នុងឆ្នាំ ២០០៩។ កម្ពុជា បានទទួលសិទ្ធក្នុងការរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ជាលើកដំបូង ហើយវាកើតឡើងរយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ចំនួន(SEA GAMES) ជាលើកដំបូងក្នុងឆ្នាំ ២០២៣។ ការរៀបចំនេះ ត្រូវបានគេដឹងថានឹងមានការចូលរួមក្នុងចំណោមអត្តពលិកមកពី ៤៥ ប្រទេស។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីចុងក្រោយត្រូវបានធ្វើឡើងនៅទីក្រុងណានជីង ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣។ ដផយឡែកការប្រកួតបន្ទាប់នឹងធ្វើឡើងនៅទីក្រុង Tashkent ប្រទេស Uzbekistan ក្នុងឆ្នាំ 2025 និងកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះនៅឆ្នាំ២០២៩ ដោយកាប្រកួតគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។