|

កំណត់ត្រាជាប្រវត្តិសាស្រ្តដែលគោព្រៃ U22កម្ពុជាបានបំបែកបានក្រោយចប់បេសកកម្មនៅស៊ីហ្គេមលើកទី៣០?


១. ឈានជើងចូលវគ្គ៤ក្រុមចុងក្រោយជាលើកដំបូង គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

២. ទទួលបានចំណាត់ថ្នាក់លេខ៤ជាលើកដំបូង គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

៣. រកគ្រាប់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ កាលពីប៉ះទីម័រក្នុងលទ្ធផល៥:០ គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

៤. ផ្តល់មេរៀនជាប្រវត្តិសាស្រ្តដល់ម៉ាឡេស៊ី ជាជើងឯករង កាលពី See games លើកទី២៩ ក្នុងលទ្ធផល ៣ទល់១

៥. ទាត់បញ្ចូលទីប្រេីពេលលឿនជាងគេក្នុងព្រឹត្តិការណ៍នេះ ដោយកីឡាករវ័យក្មេងជាងគេ ត្រឹម២០វិនាទីដំបូងក្នុងវគ្គទី១(កម្ពុជា vs ភូមា)៕

អបអរសាទរគោព្រៃកម្ពុជា!

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា