ឯកឧត្តម ហ៊ុន ម៉ានី «ខ្ញុំពេញចិត្តនឹងធ្វើ […] បេះដូងខ្ញុំ និងគណបក្សប្រជាជនតែងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»
នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។
ឯកឧត្តមបានធ្វើការរំលេចឡើងថា ក្នុងដំណើរ៤៤ឆ្នាំកន្លងមក រាល់ការលះបង់ ការតាំងចិត្ត និងការធ្វើជាប្រចាំរបស់គណបក្សប្រជាជន គឺដើម្បីផ្ដល់ស្នាមញញឹមជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនេះស្នាមញញឹម អ្វីដែលគណបក្សយើងទទួលបានមកយើងវិញ គឺជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើយើងទាំងអស់គ្នា។
ឯកឧត្តមបានបន្តថា សកម្មភាពរបស់យើងគ្រប់កាលៈទេសៈ បានធ្វើឲ្យលោកយាយ លោកតា អ៊ំ ពូ មីង មានអារម្មណ៍កក់ក្ដៅ និងមានភាពច្បាស់លាស់ក្នុងចិត្តថា គណបក្សប្រជាជន នឹងមិនទៅណានោះទេ។ ពេលសប្បាយរីករាយ យើងរួមសាទរជាមួយគ្នាដោយស្នាមញញឹម ពេលអាសន្ន គណបក្សប្រជាជនក៏តែងមានវត្តមានជាមួយគ្រប់គ្នាដោយគ្មានលក្ខខណ្ឌ និងដោយពេញចិត្ត។
សូមជម្រាបថា កម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣៕
ប្រភពៈ Hun many