ឆ្លងឆ្នាំមិនដឹងទៅណាមែនទេ? តោះទៅជិះទូកលេងនៅសៀមរាប! សភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីជិះទូកកម្សាន្តដើម្បីអបអរពិធីឆ្លងឆ្នាំ និងចូលឆ្នាំសកល
យោងទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធនានា រៀបចំកម្មវីធីជិះទូកកំសាន្តដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ដល់ស្ពានថ្មវត្តដំណាក់។
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0674-717x1024.jpg)
ជាមួយគ្នានេះ នឹងមានការរៀបចំកម្មវិធីកំសាន្តសប្បាយជាច្រើនរួមមាន៖ ការជិះទូកម្សាន្តតាមដងស្ទឹងសៀមរាប, ការតាំងពិពព័រណ៍, កម្មវិធីផ្សារទឹក កម្មវិធីប្រគំតន្ត្រីជាដើម។
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0675-1024x1024.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0676-1024x1024.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0677-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0679-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/12/IMG_0680-1024x768.jpg)
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប