លោក ចូ បៃឌិន ចុះហត្ថលេខាលើច្បាប់ស្ដីពីការការពារអាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាច្បាប់ផ្លូវការនៃសហរដ្ឋអាមេរិក


ប្រធានាធិបតី ចូ បៃឌិន បានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើល ក្រោយពីលោកបានចុះហត្ថលេខាលើច្បាប់ស្តីពីការគោរពចំពោះអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ចូលជាច្បាប់ផ្លូវការក្នុងសហរដ្ឋអាមេរិក។ ច្បាប់ថ្មីនេះផ្តល់នូវការទទួលស្គាល់សហព័ន្ធចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលជាវិធានការមួយកើតចេញពីការព្រួយបារម្ភថាតុលាការកំពូលអាចបដិសេធការគាំទ្រផ្នែកច្បាប់របស់ខ្លួនចំពោះទំនាក់ទំនងបែបនេះ។

សហរដ្ឋអាមេរិកបោះជំហានសំខាន់ឆ្ពោះទៅរកសមភាព សេរីភាព និងយុត្តិធម៌ មិនត្រឹមតែសម្រាប់មនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូប។ ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា «នេះជាការឆ្ពោះទៅរកការបង្កើតជាតិមួយ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសេចក្តីស្រឡាញ់ ដែលត្រូវបានទទួលស្គាល់ គោរព និងការពារ»។

លោក Biden បាននិយាយថា អាពាហ៍ពិពាហ៍គឺជាសំណើដ៏សាមញ្ញមួយ។ តើអ្នកស្រលាញ់អ្នកណា? ហើយតើអ្នកនឹងស្មោះត្រង់នឹងមនុស្សដែលអ្នកស្រលាញ់ដែរឬទេ? វាមិនស្មុគស្មាញជាងនោះទេ។ ច្បាប់ទទួលស្គាល់ថាមនុស្សគ្រប់រូបគួរតែមានសិទ្ធិឆ្លើយសំណួរទាំងនោះដោយខ្លួនឯង។

ប្រធានសភាលោកស្រី Nancy Pelosi បានបង្ហាញការគាំទ្រលើសេចក្ដីសម្រេចនេះ។ លោកស្រី បានលើកឡើងថា ច្បាប់នេះបានពិតជាបានលើកកម្ពស់សមភាពរវាងប្រជាជនអាមេរិក។ លោកស្រីបន្តថា មនុស្សគ្រប់គ្នាសមគួរនឹងទទួលបានពរជ័យ នៃការកសាងសហជីពជាមួយមនុស្សដែលអ្នកស្រឡាញ់មិនថាស្រី ឬប្រុសនោះទេ ៕

ប្រភព៖ Reuters