| |

កម្មវិធីសៀក ២៤ ម៉ោងរបស់សាលាសិល្បៈកម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោកGuiness

ការសម្តែងសៀកជាធម្មតាមានរយៈពេលមួយ ឬពីរម៉ោង ហើយរួមបញ្ចូលសកម្មភាពផ្សេងៗ។  យ៉ាង​ណា​មិញ សាលា​សិល្បៈ​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ហ្គីណេស ដោយ​ការ​សម្ដែង​សៀក​ដែល​មាន​រយៈពេល ២៤ ម៉ោង។  កម្មវិធីសៀកដ៏វែងបំផុតដែលមានរយៈពេល ២៤ ម៉ោង ១០ នាទី និង ៣០ វិនាទី ត្រូវបានរៀបចំឡើងដោយ ហ្វារពន្លឺសិល្បៈ ដែលជាសាលាសិល្បៈមិនរកប្រាក់ចំណេញរបស់កម្ពុជា។

វីដេអូមួយបានពីរបៀបដែលអ្នកសំដែង បានសម្ដែងសៀកដែលមានរយៈពេលរហូតដល់២៤ ម៉ោង ដើម្បីសម្រេចបាននូវកម្មវិធីសៀកដែលវែងបំផុតមិនធ្លាប់មាន។ ​ជាលទ្ធផលបានបង្កការភ្ញាក់ផ្អើល និងភាពរីករាយ នៅពេលដែលក្រុមសិល្បៈករកម្ពុជា អាចសម្រេចសុបិនមួយនេះបាន ដោយបានឈ្នះកំណត់ត្រាពិភពលោក Guiness ដែលមានមនុស្សទស្សនាជាងមួយលាននាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

គួរបញ្ជាក់ថា អង្គការហ្វាពន្លឺសិល្បៈ គឺជាអង្គការដែលបង្កើតដោយជនភៀសខ្លួនកម្ពុជា ដែលជួយកុមារឱ្យឆ្លងផុតពីរបួសសង្រ្គាម និងស្ដារវប្បធម៌ និងការអប់រំរបស់ប្រទេសឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អង្គការនេះ មានបំណងជួយមនុស្សរាប់រយគ្រួសារឱ្យរួចផុតពីភាពក្រីក្រ និងថែរក្សាវប្បធម៌ខ្មែរ។ បច្ចុប្បន្ន អង្គការហ្វាពន្លឺសិល្បៈបានអប់រំកុមារក្រីក្រជាង ៨០០ នាក់ និងបណ្តុះបណ្តាលរាប់រយនាក់បន្ថែមទៀតលើផ្នែកសិល្បៈ តន្ត្រី និងសិល្បៈសម្តែង។

ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ពួកគេបានចាត់វិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីក្នុងការរកចំណូល ដោយការបង្កើតសៀកដ៏ពេញនិយម និងការទាក់ទាញភ្ញៀវទេសចរ ដែលបានផ្តល់មូលនិធិដល់កម្មវិធីសង្គ្រោះជីវិតរបស់កុមារ និងគ្រួសារក្រីក្រជាច្រើន៕

ប្រភព៖ Phare Ponlue Selpak, News18