កីឡាការនីតំណាងកម្ពុជា ខាន់ ចេសា ផ្ដួលគូប្រកួតឱ្យបោះបង់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
កីឡាការនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានផ្ដួលគូប្រកួតឱ្យបោះបង់ការប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺបានយកឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina មុននេះបន្ដិច ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 នៅប្រទេសអារ៉ាប់រួម ។
ជ័យជម្នះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាការនីរូបនេះបានផ្ដួលកីឡាការនីហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទីពីរ និងបន្តផ្ដួលម្ចាស់ផ្ទះ អារ៉ាប់រួម Sharaim Maitha ឱ្យបោះបង់ការប្រកួតក្នុងជុំទី៣។
សូមបញ្ជាក់ថា កីឡាការនី ខាន់ ចេសា នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រនាវេលាម៉ោង៧ យប់នេះ ដោយប៉ះជាមួយកីឡាការនីអេស៉្បាញ Mattews Martin Naiomi។ តាមរយៈសមត្ថភាពលើគូប្រកួតកន្លងមក ខាន់ ចេសា បាននាំមកឱ្យមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករកម្ពុជាពីសំណាក់ប្រទេសក្នុងតំបន់ ជាមួយគ្នានេះ កីឡាការនីរូបនេះ អាចនឹងមានសង្ឃឹមដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក ju-jitsu World Championship – Abu Dhabi2022 ជូនកម្ពុជាជាថ្មីម្ដងទៀតផងដែរ៕
ដោយ៖ Phat koemchhe
ប្រភព៖ Cambodia2023