|

ស្ថាបនិក ONE Championship ជឿជាក់ថា អនាគតរបស់ ខាន់ ជេសា នឹងភ្លឺស្វាងខ្លាំងនៅក្នុង ONE! Jiu-jitsu


លោក Chatri Sityodtong ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ONE Championship បានឆ្លើយតបដូច្នេះទៅកាន់ ខាន់ ជេសា បន្ទាប់ពី កីឡាការនីកូនកាត់ខ្មែររូបនេះ បង្ហាញសារអរគុណទៅស្ថាប័នONE និងលោក Chatry ដែរបានផ្តល់ឱកាសឱ្យនាងបង្ហាញសមត្ថភាពនៅលើសង្វៀនដ៏អស្ចារ្យកាលពីពេលថ្មីៗនេះ។

ថ្មីៗនេះវត្តមានរបស់ កីឡាការនី ខាន់ ជេសា បានបង្កការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីនាងបានបង្ហាញខ្លួននៅលើសង្វៀនប្រកួត One championship ក្នុងកម្មវិធី ONE Fight Night 14 កាលពីថ្ងៃទី៣០ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ខាន់ ជេសា បានរបួតខ្សែក្រវាត់ កម្រិត Atomweight Submission Grappling World Cup Championship ក្រោយមិនអាចយកឈ្នះកីឡាការនី Denielle Kelly ក្នុងការប្រកួតដោយប្រើក្បាច់ America No-gi Grappling (ក្បាច់ក្លេរ ដូចជឺជិតស៊ូ) ដែលមានរយៈពេល ១០នាទី។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត ខាន់ ជេសា នៅតែបង្ហាញមហិច្ឆតា នឹងត្រឡប់មកកាន់សង្វៀននេះជាថ្មីម្ដងទៀត៕