ធនាគារចំនួន ៣ ត្រូវបានធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជី
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក, ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និង ធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារទាំងបីនេះ ស្របតាមអនុលោមភាពដែលកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។




យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន រីចន៍ & ផាតនើរ ជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក ខណៈក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនជម្រះបញ្ជីទាំងពីរ នឹងបន្តអនុវត្តនីតិវិធីជម្រះបញ្ជីស្របតាមច្បាប់ចាប់ពីថ្ងៃតែងតាំងតទៅ។
ដោយឡែក សម្រាប់អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំង ៣នេះ ត្រូវរៀបចំឯកសារដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវបានចាត់ចែងទូទាត់តាមលំដាប់អាទិភាព ដូចមានចែងក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំពោះអតិថិជនដែលបានខ្ចីប្រាក់ពីធនាគារទាំងបីនេះ ត្រូវបន្តបំពេញកាតព្វកិច្ចសងប្រាក់ និងអនុវត្តកិច្ចសន្យាឥណទានជាធម្មតា។
ប្រភព៖ ធនាគារជាតិនៃកម្ពុជា











