កម្ពុជា-អាមេរិក រួមដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងការបោកប្រាស់តាមអនឡាញ និងការជួញដូរមនុស្ស
នៅដើមខែនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបជាមួយលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការលុបបំបាត់ប្រតិបត្តិការបោកប្រាស់ដែលមានគោលដៅលើជនជាតិអាមេរិក។

លើសពីនេះ សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រយ៉ាងពេញលេញចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានយុត្តិធម៌ចំពោះជនរងគ្រោះ និងការទទួលខុសត្រូវតាមច្បាប់ចំពោះអ្នកធ្វើប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា អ្នកដែលជួយសម្រួល ឬការពារអ្នកទាំងនោះ ព្រមទាំងអ្នកទាំងឡាយណាដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មជួញដូរមនុស្ស។
ប្រភព៖ U.S Embassy Phnom Penh, Cambodia















