អតីតប្រធានាធិបតីបារាំង Nicolas Sarkozy ត្រូវចូលពន្ធនាគារនៅប៉ារីសក្រោយពីតុលាការកាត់ទោសពីបទទទួលបានមូលនិធិបោះឆ្នោតពីរបបផ្តាច់ការលីប៊ី
អតីតប្រធានាធិបតីបារាំង Nicolas Sarkozy ត្រូវបានបញ្ជាឱ្យចូលពន្ធនាគារក្នុងទីក្រុងប៉ារីសនៅសប្តាហ៍ក្រោយ បន្ទាប់ពីតុលាការកាត់ទោសគាត់ក្នុងករណីសមគំនិតឧក្រិដ្ឋកម្ម ដើម្បីទទួលបានមូលនិធិបោះឆ្នោតពីរបបផ្តាច់ការលីប៊ីរបស់ Muammar Gaddafi សម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០០៧។

លោក Sarkozy ដែលមានអាយុ ៧០ឆ្នាំ ត្រូវបានបង្ហាញខ្លួននៅ La Santé នៅទីក្រុងប៉ារីសនៅថ្ងៃទី ២១តុលាដើម្បីចាប់ផ្តើមការកាត់ទោស នេះធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីបារាំងនិងអតីតប្រមុខសហភាពអឺរ៉ុបដំបូងគេដែលត្រូវបានចូលពន្ធនាគារ។
បន្ទាប់ពីការកាត់ទោស សាកូហ្ស៊ីបានរៀបចំពិធីជប់លៀងមិត្តភក្តិ និងអ្នកសហការចំនួន ១០០ នាក់នៅទីក្រុងប៉ារីស មុនចូលពន្ធនាគារ ដោយថ្លែងថាលោក “គ្មានកំហុស” និង “មិនគួរត្រូវបានចោទប្រកាន់ទេ”។
យ៉ាងណាមិញលោក Sarkozy ត្រូវបានទទួលសិទ្ធិដូចអ្នកទោសធម្មតា ក្នុងការដាក់ញត្តិទៅសាលាឧទ្ធរណ៍សម្រាប់ការដោះលែង ប៉ុន្តែលោកនឹងនៅជាប់ពន្ធនាគាររហូតដល់ចៅក្រមចេញសេចក្តីសម្រេចដែលអាចប្រើពេលប្រហែលពីរខែ។ ដោយឡែក La Santé គឺជាពន្ធនាគារដ៏ល្បីល្បាញនៃប្រទេសបារាំង ដែលបានឃុំអ្នកទោសសំខាន់ៗដូចជា Carlos the Jackal និង Maurice Papon ហើយ Sarkozy ត្រូវបានទទួលនៅក្នុងស្លាប VIP ដែលផ្តល់ភាពឯកជន និងមានទំហំធំ។
ប្រភព៖ The Guardian











