|

ទារកទេីបនឹងកេីត អាយុបាន ១ថ្ងៃ ត្រូវបានមន្ទីរពេទ្យថៃបញ្ជូនមកកម្ពុជាវិញ ដោយសារម្ដាយជាពលករខ្មែរ និងមិនមានលទ្ធភាពបង់ថ្លៃព្យាបាលបន្ត​


ទារកទេីបនឹងកេីតអាយុបាន ១ ថ្ងៃប៉ុណ្ណោះ ដែលកេីតថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ត្រូវបានមន្ទីរពេទ្យមួយក្នុងប្រទេសថៃ បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ យោងតាមព័ត៌មានពីសំណាក់វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានឱ្យដឹងថា មូលហេតុនៃការបញ្ជូនមកវិញនេះ គឺដោយសារកូនកេីតមិនគ្រប់ខែ ( អាយុ ២៩ សប្តាហ៍ ទម្ងន់ ៩០០ ក្រាម ) ហើយគ្មានលទ្ធភាពបង់សេវាថែទាំ ព្យាបាល ដោយឪពុកម្ដាយ ទារកនោះ គឺជាពលករធ្វេីការនៅប្រទេសថៃ ។

ជុំវិញរឿងនេះ សារព័ត៌មានថៃបែរជាចុះផ្សាយចោទប្រកាន់ថា ពលករខ្មែរដែលបានសម្រាលកូនរួច បានព្យាយាមបោះបង់កូនចោល ដោយលួចរត់ចេញពីមន្ទីរពេទ្យ ប៉ុន្តែគិលានុបដ្ឋាយិកាបានឃាត់នាងទាន់ពេល ហើយជូនដំណឹងដល់ប៉ូលីស។

យ៉ាងណាមិញ ក្រោយពេលទទួលបានដំណឹងនេះភ្លាម នៅយប់ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ក្រុម គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទៅទទួលទារកនោះមកព្យាបាលបន្តនៅក្នុងមន្ទីរពេទ្យ ដែលគោរព និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួង សុខាភិបាល​< ទុក្ខ​ព្រួយ​របស់អ្នកជំងឺ​ គឺទុក្ខព្រួយរបស់គ្រូពេទ្យ​ > ។