ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីដំណាក់កាលទី២ បានចាប់ផ្ដើម!
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

ដំណើរការប្រឡងនេះមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៤១ នាក់ ដោយក្នុងនោះបេក្ខជន ១៥ ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើស ដើម្បីឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។




ដោយឡែក សម្រាប់វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២)នេះ ត្រូវបានតាក់តែងដោយសាស្ត្រាចារ្យចំនួន ១២រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។


សូមជម្រាបថា វិញ្ញាសាសរសេរលើកទី២នេះ ជាប្រភេទវិញ្ញាសាអធិប្បាយ ចែកជា ២វគ្គ៖ វគ្គទី១ ជំនាញ/ឯកទេស (នីតិសាធារណៈ, នីតិឯកជន និងនីតិអន្តរជាតិ) និងវគ្គទី២ ចំណេះដឹងទូទៅ៕