| |

ក្រសួងមុខងារសាធារណៈប្រកាសលទ្ធផលប្រឡងប្រជែងជ្រេីសរេីសមន្រ្តីច្បាប់ក្នុងក្របខណ្ឌទីស្តីការគណ:រដ្ឋមន្ត្រី(វិញ្ញាសាសរសេរ លើកទី១) ក្រោយបញ្ចប់ការប្រឡងត្រឹមរយៈពេលមួយថ្ងៃ


នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញប្រកាសលទ្ធផលប្រឡងប្រជែងជ្រេីសរេីសមន្រ្តីរាជការឱ្យចូលបម្រេីការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក្នុងក្របខណ្ឌទីស្តីការគណ:រដ្ឋមន្ត្រី លេីវិញ្ញាសាសរសេរលេីកទី១ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

ក្រោយការប្រឡងត្រឹមរយៈពេល ០១ ថ្ងៃ គណៈកម្មការរៀបចំការប្រឡង បានរកឃើញបេក្ខជនចំនួន ៤១ នាក់ (ស្រី ១៨នាក់) ដែលបានប្រឡងជាប់ក្នុងដំណាក់កាលទី១នេះ។ បេក្ខជនទាំង ៤១ នាក់ នឹងត្រូវចូលរួមប្រឡងវិញ្ញាសារសរសេរលើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។

សូមជម្រាបថា ដំណើរការប្រឡងប្រជែងជ្រេីសរេីសមន្រ្តីរាជការឱ្យចូលបម្រេីការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក្នុងក្របខណ្ឌទីស្តីការគណ:រដ្ឋមន្ត្រី មានបេក្ខជនដាក់ពាក្យក្នុងប្រព័ន្ធសរុបចំនួន ១៤៣៦នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិប្រឡងមានចំនួន ៥០៧នាក់។ បេក្ខជន ៥០៧ នាក់ បានចូលរួមប្រឡងលើវិញ្ញាសារសរសេរលើកទី១ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីនោះ សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានបញ្ចប់ការកែដោយរលូន និងជោគជ័យនៅថ្ងៃដដែលនោះផងដែរ ដោយដំណើរការកែសន្លឹកកិច្ចការបេក្ខជន មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយឈរលើគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ស្របតាមនិយាមនីតិវិធិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានា ប្រកបដោយ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។