ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យ៥ ឈប់ផ្តល់សេវាតទៅទៀត!
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន៥។

នៅក្នុងសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចុះថ្ងៃទី១៨ ខែមេសា បានឱ្យដឹងថា មន្ទីរសម្រាក ព្យាបាលឯកជន ទាំង៥នោះ មានឈ្មោះ និងមាន អាសយដ្ឋានដូចខាងក្រោម៖
១. មន្ទីរសម្រាកព្យាបាល ណុមា ៖ មានផ្ទះលេខ២០ ផ្លូវលេខ១២០k សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. មន្ទីរពេទ្យ យី គក់ ៖ មានផ្លូវលេខ១៥៤ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣. មន្ទីរពហុព្យាបាល ព្រះវិហារ៖ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
៤. គ្លីនិកម៉ារីស្តូប ច្បារអំពៅៈ ផ្ទះលេខ១៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥. មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ៖ ផ្ទះលេខB2-០៩០ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងន័យនេះ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលផ្សេងទៀតដែលជាដៃគូរបស់ប.ស.ស. ដែលមានទីតាំងស្ថិតនៅ ក្បែរមូលដ្ឋានសុខាភិបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ៕