|

អបអរសាទរ! រថយន្ត Ford ទទួលបានលេខអត្តសញ្ញាណផលិតនៅកម្ពុជា Made in Cambodia (Vehicle Identification Number) ពី the Society of Automotive Engineers ពិភពលោក


ថ្ងៃទី ០៦ ខែកុម្ភ: ឆ្នាំ ២០២៥ ក្រុមហ៊ុន RMA បានរៀបចំកម្មវិធីសម្ពោធការដាក់លក់រថយន្ត Ford ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល និងលោកជំទាវភារធារីស្ថានទូតអាមរិក រួមទាំងវត្តមានអ្នកចូលរួមប្រមាណជា ៣ ពាន់នាក់។

ពិធីសម្ពោធនាឱកាសនេះ ក្រុមហ៊ុន RMA បានប្រកាសខ្លួនជាផ្លូវការថារថយន្ត Ford នឹងក្លាយជារថយន្តផ្លូវការ ដោយទទួលបានលេខអត្តសញ្ញាណផលិតនៅកម្ពុជា Made in Cambodia (Vehicle Identification Number) ពី the Society of Automotive Engineers ពិភពលោក។

ជាមួយគ្នានេះ ការទទួលបានលេខអត្តសញ្ញាណផលិតនៅកម្ពុជា Made in Cambodia ធ្វើឱ្យ Ford មិនគ្រាន់តែជារោងចក្រតម្លើងទៀតនោះទេ ប៉ុន្តែជាកន្លែងផលិតក្នុងប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ស្របតាមស្តង់ដារពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេមើលឃើញថា ជាការចូលរួមចំណែក ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា តាមរយៈការនាំមកនូវ បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់រថយន្ដថ្មីក្នុងស្រុក៕