លោក Xi លេីកទឹកចិត្តឱ្យប្រជាជនចិនមានទម្លាប់អាន
រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក Xi JingPing រមែងយកចិត្តទុកដាក់ និងលេីកទឹកចិត្តឱ្យប្រជាជនចិនមានទម្លាប់ក្នុងការអាន។
អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនរូបនេះបានថ្លែងសង្កត់ធ្ងន់អំពីសារៈប្រយោជន៍នៃការអាន។ លោក Xi បានលើកឡើងយ៉ាងដូច្នេះថា៖
“ការអានធ្វើឱ្យចិត្តរបស់មនុស្សពោរពេញដោយថាមពល, ការអានផ្តល់ឱ្យយេីងនូវកម្លាំងចិត្ត ព្រមទាំងបណ្តុះនូវសីលធម៌ផងដែរ។”
“ប្រសិនបើយេីងអានកាន់តែច្រើន នោះចិននឹងក្លាយជាអ្នកមាន និងកាន់តែអស្ចារ្យថែមទៀត។ វប្បធម៌នៃការអាននេះ គួរតែត្រូវបានលើកកម្ពស់ ហើយសង្គមរបស់យើងទៀតសោត ក៏គួរតែត្រូវបានបង្កេីតឡេីង ដែលពោរពេញទៅដោយក្លិនដ៏ក្រអូបនៃសៀវភៅ។
លោក Xi បន្តទៀតថា៖
“បណ្ណាល័យ គឺជាសោដ៏សំខាន់មួយក្នុងការអភិវឌ្ឍវប្បធម៌របស់ប្រទេសមួយ ឬជាតិមួយ និងជាទីកន្លែងដ៏សំខាន់ក្នុងការចិញ្ចឹម និងបណ្តុះនូវដួងព្រលឹង អត្តសញ្ញាណ និងស្មារតីជាតិ បន្ទាប់មកភាពជឿជាក់ និងទំនុកចិត្តនៃវប្បធម៌ក៏ត្រូវបានដាំដុះ និងរីកសាយភាយ។”
រូបភាព៖ Trending in China
ប្រភព៖ Xinhua