ប្រធានាធិបតីអាមេរិកបន្ទន់ចិត្តចង់ចរចាពន្ធគយជាមួយប្រទេសចិន


លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ថាលោកចង់ចរចាពន្ធគយសារជាថ្មីជាមួយនិងភាគីចិនឡើងវិញ ដោយពន្ធគយដែលលោកបានប្រកាសដាក់ពីលើចិនការពីកន្លងទៅនោះនិងមានការប្រែប្រួលថយចុះ។

លោក Trump បាននិយាយកាលពីថ្ងៃពុធថា “យើងកំពុងដោះស្រាយជាមួយប្រទេសជាច្រើនឥឡូវនេះ ហើយក៏អាចជាមួយប្រទេសចិនផងដែរ ប៉ុន្តែប្រហែលជាយើងនឹងបង្កើតកិច្ចព្រមព្រៀងពិសេសណាមួយ។ ឥឡូវនេះ វានៅកម្រិត ១៤៥% ដែលវាខ្ពស់ណាស់។ ប៉ុន្តែលោក Trump ក៏មិនបានផ្តល់ការចង្អុលបង្ហាញថា ពន្ធដ៏ធំលើទំនិញរបស់ចិននឹងរលាយបាត់នៅពេលណាមួយក្នុងពេលឆាប់ៗនេះនោះទេ។

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោកដូណាល់ត្រាំបានអះអាងថាប្រទេសរបស់លោកនឹងមាន កិច្ចព្រមព្រៀងដោយយុត្តិធម៌ជាមួយប្រទេសចិនដោយ កម្រិតពន្ធនាំចូលលោកបានដាក់លើការនាំចូលរបស់ចិននឹងត្រូវទម្លាក់ចុះមកវិញក្នុងចំនួនណាមួយប៉ុន្តែមិនមែនទម្លាក់មកសូន្យទេ។ លោកសង្ឃឹមថាអាម៉េរិក និងចិននិងឈានដល់កិច្ចព្រមព្រាងពាណិជ្ជពិសេសមួយជាមួយគ្នា។

ប្រភព៖ The Hill