| | |

ព្រះមហាក្សត្ររបស់ប្រទេសថៃ បានអនុម័តជាផ្លូវការនូវច្បាប់សមភាពអាពាហ៍ពិពាហ៍ ឬអាពាហ៍ពិពាហ៍ភេទដូចគ្នា


កាលពីថ្ងៃទី ២៥ ខែកញ្ញា ព្រះមហាក្សត្ររបស់ប្រទេសថៃបានអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ដែលបានអនុម័តដោយសភាកាលពីដើមឆ្នាំនេះ ដោយធ្វើឱ្យព្រះរាជាណាចក្រនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទី ៣ នៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍នៃអ្នកស្រឡាញ់ភេទដូចគ្នា ។

ការអនុម័តរបស់ព្រះមហាក្សត្រត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រះរាជសារផ្លូវការកាលពីល្ងាចថ្ងៃអង្គារ មានន័យថា ច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ ដែលនឹងត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ច្បាប់នេះជាចំណុចកំពូល នៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលពីរទសវត្សរ៍របស់សកម្មជន និងត្រូវបានព្រឹទ្ធសភាអនុម័តកាលពីខែមិថុនា។

ប្រភព៖ Reuters