នយោបាយ | ព័ត៌មានទូទៅ | សង្គម
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន១៤ រូប អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណារយៈពេល ៤ ថ្ងៃ
នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន គណៈកម្មាធិការកណ្តាល បានដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន១៣ រូប អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណារយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងនៃការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជននៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។