|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស


នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរគណបក្សខេត្ត កំពង់ស្ពឺ ។ អញ្ជើញចូលរួមនាឱកាសនោះ រួមមាន ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ លោម លោកស្រី ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សរុប ៤០០ នាក់។

នេះគឺជាកិច្ចប្រជុំលើកទី ១ បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលសម្រេចដោយអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស រួមទាំងសម្តេចអនុប្រធានបក្ស សម្តេចមហាបវរធិបតី និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។