|

ឯកឧត្តម នួន ផារ័ត្ន ចាត់ទុកទិវា ២ធ្នូ ជាបុព្វការីដ៏មានគុណបំណាច់របស់កម្ពុជា


ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)។

នាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានរំលេចសារមួយ ដែលបង្ហាញពីការដឹងគុណបំបាច់នៃស្មារតី ០២ ធ្នូ ដោយឯកឧត្តម បានលើកឡើងថា «ថ្ងៃ២ធ្នូ គឺជាទិវាប្រវត្តិសាស្រ្តរបស់ជាតិយើង និងជាបុព្វការីដ៏មានគុណបំណាច់របស់យើង ព្រោះថារណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជំនះ ៧មករា ឈានទៅសង្រ្គោះជីវិត ប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពជឿជាក់ចំពោះអនាគតប្រទេសជាតិយើង។ »

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ

គួរបញ្ជាក់ថា ថ្ងៃទី ២ធ្នូ ជាដំណាក់កាលប្រវត្តិសាស្រ្តដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា ដែលឥស្សរជន កងទ័ពអ្នកស្នេហាជាតិ បានរួបរួមគ្នា ឯកភាពបង្កើតឡើងជារណសិរ្សមួយ ដើម្បីរំដោះជាតិឲ្យរួចចាកផុតពីទុក្ខវេទនា និងផ្ដួលរំសម័យកាលដ៏ខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមូលដ្ឋានក្នុងការកសាងប្រទេសឡើងវិញចេញពីចំណុចសូន្យ ឆ្លងពីដំណាក់កាលមួយទៅដំណាក់កាលមួយជាបន្តបន្ទាប់ រហូតប្រែមុខមាត់ថ្មី និងសម្រេចបាននូវវឌ្ឍនភាព និងសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។