|

លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឌូបៃ


នាព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឌូបៃ (Cambodia Private Commercial Center in Dubai) ដែលមានទីតាំងនៅអគារ Burj Khalifa ទីក្រុងឌូបៃ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌល។

ក្នុងនោះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនដល់អ្នកតំណាងមជ្ឈមណ្ឌលអំពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា និងអំពីអត្ថប្រយោជន៍ដែលរំពឹងនឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេលអនាគតដ៏ខ្លី។

ក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនកញ្ញា Chenling Zhang អគ្គនាយិកាក្រុមហ៊ុន OneRoad គ្រុប ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកសកម្មភាពវិនិយោគ ព្រមទាំងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលកំពុងមានសកម្មភាពនៅក្នុងប្រទេសទាំងពីរ៕

(ទីក្រុងឌូប៉ៃ, ប្រទេសអេមីរ៉ាតអារ៉ាប់រួម)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឌូបៃ (Cambodia Private Commercial Center in Dubai) ដែលមានទីតាំងនៅអគារ Burj Khalifa ទីក្រុងឌូបៃ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌល។

ក្នុងនោះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនដល់អ្នកតំណាងមជ្ឈមណ្ឌលអំពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា និងអំពីអត្ថប្រយោជន៍ដែលរំពឹងនឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេលអនាគតដ៏ខ្លី។

ក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូន កញ្ញា Chenling Zhang អគ្គនាយិកាក្រុមហ៊ុន OneRoad គ្រុប ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកសកម្មភាពវិនិយោគ ព្រមទាំងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលកំពុងមានសកម្មភាពនៅក្នុងប្រទេសទាំងពីរ។

(Dubai, UAE): On the morning of Tuesday, 28 November 2023, Her Excellency CHAM Nimul, Minister of Commerce of Cambodia, led a delegation from the Ministry of Commerce, to visit the Cambodia Private Commercial Center in Dubai located at the Burj Khalifa Tower in Dubai in order to get more insight about the center’s progress and ways forward.

Her Excellency Minister informed the center’s representatives about the business opportunities in Cambodia and the expected benefits from the implementation of the Comprehensive Economic Partnership Agreement between Cambodia and the United Arab Emirates in the near future.

On the same occasion, Her Excellency Minister also received a courtesy call from Ms. Chenling Zhang, CEO of OneRoad Group, to discuss work to strengthen and expand the investment and trade activities of the group, which currently has operations in both countries.

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 Facebook
(https://web.facebook.com/moc.gov.kh)🌐 Telegram
(https://t.me/mocnewsfeed)🌐 Website
(https://www.moc.gov.kh/)🌐 YouTube
(https://www.youtube.com/@mocgovkhcambodia)🌐 X (Twitter) (https://twitter.com/MoCCambodia)