គួរឱ្យសរសើរ! ឯកឧត្តម ប្រាក់ សោភ័ណ យកកន្ត្រកផ្លែឈើដែលទទួលបានថ្ងៃប្រកាសតែងតាំង ទៅចែកជូនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប
កន្ត្រកផ្លែឈើជាច្រើនដែលឯកឧត្តម លោកជំទាវ លោក លោកស្រី បានយកមកប្រគល់ជូន ឯកឧត្តម ប្រាក់ សោភ័ណក្នុងឱកាសអបអរសាទរថ្ងៃប្រកាសតែងតាំងជាអភិបាលខេត្តសៀមរាបកាលពីម្សិលម៉ិញនេះ ត្រូវបានឯកឧត្តម ចាត់ចែងចែកទៅដល់ អុំពូមីង ពុកម៉ែបងប្អូនដែលមកនៅមើលថែទាំកូនចៅរបស់ពួកគាត់នៅឯមន្ទីរពេទ្យកុមារខេត្តសៀមរាប។
តាមរយៈទង្វើនេះ អភិបាលថ្មីនៃខេត្តសៀមរាបបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់ ឯកឧត្តមចំពោះ ក្មេងៗ កុមារដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាសាច់ញាតិអ្នកជំងឺក្នុងមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សោភ័ណ អតីតអភិបាលរងខេត្តសៀមរាប ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវទៅកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕