|

«រដ្ឋបាលរាជធានីភ្នំពេញចាត់ទុក បុរី ប៉េង ហួត បឹងស្នោ ជាគម្រូដ៏ល្អនៃការអភិវឌ្ឍប្រកបដោយចីរភាប និងគិតគូពីប្រព័ន្ធអេកូឡូស៊ីទីក្រុង»


កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានតំណាងឯកឧត្ដមអភិបាល ចូលរួមជាមួយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងពិធីបើកសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ។

គម្រោង Build4People ក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបានការគាំទ្របន្ថែមទៀតពី បុរីប៉េង ហួត ក្នុងការបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរង បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋានក្នុងរាជធានីភ្នំពេញ ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងគិតគូរពីប្រព័ន្ធអេកូឡូស៊ីទីក្រុង ដែលក្នុងនោះ បុរីប៉េង ហួត បឹងស្នោ ជាគម្រូមួយដ៏ល្អ ដែលបានអនុវត្តបានយ៉ាងល្អលើកិច្ចការនេះ។

គួរជម្រាបផងដែរថា គម្រោង Build4People គឺជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់ជាសេនាធិការ។ គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការកម្ពស់ការអភិវឌ្ឍទីក្រុង និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន៕

ប្រភព៖ Nuon Pharath- នួន ផារ័ត្ន