|

អត្ថន័យ (Concept) ប្លែកបង្កប់ក្នុងបទ “រាស្រ្តសាមញ្ញ” និង”អង្វរតេជគុណ” ដែលប្រិយមិត្តអ្នកគាំទ្រពុំបានគិតដល់…


ប្រិយមិត្តអ្នកគាំទ្រវិស័យបទចម្រៀង Original ឬបទស្នាដៃនិពន្ធថ្មី ច្បាស់ជាស្គាល់បទចម្រៀងទាំងពីរបទ ដែលកំពុងតែផ្ទុះក្នុងស្រទាប់មិត្តៗយុវវ័យហាក់អត្ថន័យប្រដំត្រសងនឹងសាច់រឿងខ្លួន នោះគឺបទ “រាស្ត្រសាមញ្ញ” និង”អង្វរតេជគុណ”។

រាស្ត្រសាមញ្ញ និងអង្វរតេជគុណ ជាបទចម្រៀងមានសាច់រឿងប្រទាក់ក្រឡាគ្នារវាងស្នេហាផ្អែមល្អែមលាយឡំនឹងល្វីងជូរចត់របស់កំលោះក្រមុំមួយគូក្នុងសម័យដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។

អត្ថន័យអប់រំពិសេសក្នុងបទចម្រៀងបែបមនោសច្ចេតនាទាំងពីរបទនេះ ដែលប្រិយមិត្តទូទៅពុំសូវនឹកដល់គឺ៖ “រាស្រ្តសាមញ្ញ” បង្ហាញពីភាពវ័យឆ្លាតក្នុងការសម្រេចចិត្តជ្រើសរើសគូស្រកររបស់នារីកូនអ្នកមានទ្រព្យសម្បត្តិម្នាក់ ដែលព្រមទទួលស្នេហ៍ពីបុរសតូចទាបម្នាក់ បើទោះបីជាមានការខ្វែងគំនិតពីសំណាក់គ្រួសាររបស់ខ្លួនក៏ដោយ។

ចំពោះបទ “អង្វរតេជគុណ” បង្ហាញពីសេចក្តីក្លាហានរបស់កំលោះក្រីក្រម្នាក់ ហ៊ានសារភាពត្រង់ថាខ្លួនគ្មានអ្វីក្រៅពីចំណេះវិជ្ជា ទំនួលខុសត្រូវ និងឧស្សាហ៍ព្យាយាម។ នេះបើតាមការផ្តល់សម្ភាសដោយលោក គុណ សម្បត្តិ (mr kvan) ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម GMB entertainment ជាមួយនឹង BrandMedia។

លោកបន្ថែមថា លក្ខណៈកាន់តែពិសេសមួយទៀតនៃបទចម្រៀងទាំងពីរ គឺភ្លេង។ បទ “រាស្រ្តសាមញ្ញ” រំលេចឡើងនូវឧបករណ៍ភ្លេងខ្មែរមានដូចជា៖ រនាតឯក ខ្លុយ និងទ្រអ៊ូ។ ដោយឡែក តាខេ និងឃឹម ក៏មានវត្តមានដែរនៅក្នុងបទ “អង្វរតេជគុណ” ស្តាប់ទៅកាន់តែពិរោះ និងលន្លង់លន្លោច។

គួរបញ្ជាក់ផងដែរថា “រាស្ត្រសាមញ្ញ” និង “អង្វរតេជគុណ” ត្រូវបាននិពន្ធបទភ្លេងដោយលោក Chhaly jetនិងនិពន្ធទំនុកច្រៀង និងច្រៀងដោយលោក Por Xeang ផ្ទាល់តែម្តង។ ចង់ដឹងថា បទទាំងពីរមានអត្ថន័យជ្រាលជ្រៅនិងសម្លេងឧបករណ៍ភ្លេងខ្មែរពិរោះយ៉ាងណានោះ តោះ! ចូលទៅស្តាប់តាមតំណរខាងក្រោមនេះ

១). រាស្រ្តសាមញ្ញ៖

២). អង្វរតេជគុណ៖

រូបភាព៖ GMB Official, Por Xeang-ពស៊ាង, Ela