កាន់តែគ្រោះថ្នាក់! អាកាសធាតុក្ដៅខ្លាំងរហូតរលាយផ្លូវរថភ្លើងនៅអាល្លឺម៉ង់


រលកកម្ដៅដ៏ខ្លាំងដែលកំពុងវាយប្រហារតំបន់អឺរ៉ុប បានធ្វើឱ្យផ្លូវរថភ្លើងអគ្គិសនី (Tramway) មួយខ្សែនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ រលាយ និងខូចទ្រង់ទ្រាយ បន្ទាប់ពីសីតុណ្ហភាពឡើងដល់ ៤១ អង្សាសេ (១០៦ អង្សាហ្វារិនហៃ)។

ហេតុការណ៍នេះបានបង្ខំឱ្យអាជ្ញាធរផ្អាក និងកែសម្រួលសេវាដឹកជញ្ជូនសាធារណៈនៅតំបន់មួយចំនួន ខណៈក្រុមបច្ចេកទេសចុះជួសជុលផ្លូវដែលរងការខូចខាត។

គួរបញ្ជាក់ថា រលកកម្ដៅដែលកំពុងបន្តអូសបន្លាយនៅទូទាំងអឺរ៉ុប បានបណ្តាលឱ្យមានអ្នកស្លាប់ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសជាច្រើន។

ប្រភព៖ Aljazeera