លោក Xi​ នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ខាងមុខនេះ!


ប្រធានាធិបតីចិន Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ នៅថ្ងៃទី ៨-៩ ខែមិថុនា តបតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Xi ក្នុងឆ្នាំ ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោក Xi បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងប៉េកាំងកាលពីខែឧសភាកន្លងទៅ។

អ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនេះ បង្ហាញពីបំណងរបស់ចិនក្នុងការពង្រឹង និងសម្របសម្រួលឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង និងតំបន់ឧបទ្វីបកូរ៉េទាំងមូល ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅអាស៊ីឦសានកាន់តែស្មុគស្មាញ។

គួរបញ្ជាក់ថា លោក Xi ធ្លាប់បានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចុងក្រោយកាលពីឆ្នាំ ២០១៩ ខណៈលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីរំលឹកខួប ៨០ ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងបានជួបជាមួយលោក ស៊ី ផងដែរ។

ប្រភព៖ CNA