រដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨ លានដុល្លារអាម៉េរិកដល់កម្ពុជា សម្រាប់គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៨៩.០០០.០០០ យ៉េន (ប្រមាណ ៨ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម។


ជាមួយគ្នានេះ ក្រោមជំនួយឥតសំណងនេះ វិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម នឹងត្រូវបំពាក់ដោយសម្ភារៈបរិក្ខារ និងធនធានអប់រំចាំបាច់ ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធអប់រំគ្រូបង្រៀន និងលើកកម្ពស់គុណភាព អប់រំកម្រិតមូលដ្ឋាន។
ដោយឡែក ហិរញ្ញប្បទានឥតសំណងនេះ នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុនក្នុងការលើកកម្ពស់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយកម្ពុជា-ជប៉ុន៕
ប្រភព៖ ក្រសួងការបរទេស











