| |

ក្រសួងពាណិជ្ជកម្មប្រកាសថ្លៃលក់រាយប្រេងឥន្ធនៈថ្មី៖ ប្រេងសាំងធម្មតា ៥,៤០០ រៀល និង ប្រេងម៉ាស៊ូត ៥,៤៥០ រៀល


យោងតាមសេចក្តីជូនដំណឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តវិធានការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបញ្ចុះថ្លៃប្រេងឥន្ធនៈ និងការកាត់បន្ថយពន្ធមួយចំនួន ស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់មានសេចក្តីជូនដំណឹងថ្មី។

ក្នុងនោះ រាជរដ្ឋាភិបាលបានបន្តបញ្ចុះថ្លៃចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ និងបន្ថែមការបញ្ចុះ ១ សេនដុល្លារទៀត ក្នុងមួយលីត្រ ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏បន្តអនុវត្តអត្រាពន្ធគយសូន្យដុល្លារ និងកាត់បន្ថយអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតផងដែរ ដែល

តាមរយៈការកំណត់តម្លៃថ្មីនេះ ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវលក់៖
_ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥,៤០០ រៀល ក្នុងមួយលីត្រ
_ប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៥,៤៥០ រៀល ក្នុងមួយលីត្រ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម