| |

ក្រសួងសេដ្ឋកិច្ច បញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ក្នុងកាលៈទេសៈតម្លៃប្រេងសកលកើនឡើង!


នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្រេចបន្ធូរបន្ថយបន្ទុក បញ្ចុះអាករលើតម្លៃ បន្ថែម លើ ប្រេង សាំង ធម្មតា និង ប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួស ៦% ដើម្បីឆ្លើយតបនឹង និន្នា ការ នៃការកើនឡើងថ្លៃប្រេង លើទីផ្សារអន្តរជាតិ និងជួយសម្រួលជីវភាព របស់ប្រជាពលរដ្ឋ ។

ដោយឡែក តម្លៃប្រេងសាំង លក់រាយ តាមស្ថានីយប្រេងឥន្ធនៈក្នុងស្រុក លក់ ចាប់ពីថ្ងៃទី ២០ ខែមីនា រហូតដល់ថ្ងៃ ជូន ដំណឹង បន្ទាប់ មានតម្លៃ ៥៤០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៦៧០០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ផងដែរថា ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ