តើអ្វីជាក្រុមប្រឹក្សាសន្តិភាព (Board of Peace)របស់លោក ដូណាល់ ត្រាំ? តើប្រទេសណាខ្លះបានយល់ព្រមចូលរួម និងបានបដិសេធមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ?
ក្រុមប្រឹក្សាសន្តិភាព (Board of Peace) គឺជាស្ថាប័នអន្តរជាតិមួយ ដែលមានគោលបំណង លើកកម្ពស់ស្ថិរភាព ស្តារឡើងវិញនូវអភិបាលកិច្ចដែលស្របច្បាប់ និងធានាសន្តិភាពយូរអង្វែង នៅតំបន់ដែលរងផលប៉ះពាល់ ឬកំពុងត្រូវបានគំរាមកំហែងដោយជម្លោះ។
ក្រុមប្រឹក្សានេះមាន លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប្រធានដំបូង (Chair)។ គំនិតបង្កើតក្រុមប្រឹក្សាសន្តិភាព ត្រូវបានលើកឡើងជាលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២៥ ក្នុងបរិបទនៃ កិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់។ ក្រុមប្រឹក្សាសន្តិភាពត្រូវបាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អនុម័ត និងអនុញ្ញាតឲ្យដំណើរការនៅតំបន់ហ្គាហ្សា ជាស្ថាប័នគ្រប់គ្រងបណ្តោះអាសន្ន។ តួនាទី និងបេសកកម្មសំខាន់ៗរបស់ក្រុមប្រឹក្សាសន្តិភាពរួមមាន៖ ត្រួតពិនិត្យ និងគាំទ្រ រដ្ឋាភិបាលបច្ចេកទេសបណ្តោះអាសន្នរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលមានឈ្មោះថា គណៈកម្មការជាតិគ្រប់គ្រងហ្គាហ្សា (National Committee for the Administration of Gaza – NCAG) គាំទ្រដំណើរការ ដកអាវុធក្រុមហាម៉ាស់ (Hamas) ដាក់ពង្រាយ កម្លាំងស្ថិរភាពអន្តរជាតិ (International Stabilization Force – ISF) ដែលជាកម្លាំងរក្សាសន្តិភាពមានអាវុធ អំពាវនាវឲ្យបណ្តុះបណ្តាលកម្លាំងប៉ូលិសប៉ាឡេស្ទីនថ្មី និងចូលរួមក្នុងការត្រួតពិនិត្យ និងគាំទ្រ ការឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់ និងជម្លោះផ្សេងៗទៀតនៅទូទាំងពិភពលោក។



ដោយឡែក ការបង្កើតជាផ្លូវការត្រូវបានប្រកាសនៅខែមករា ឆ្នាំ២០២៦ មុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយបានពង្រីកខ្លួន ទៅជាអង្គការអន្ដរជាតិមួយ ដែលមានគោលបំណងធានាលើស្ថិរភាព សន្តិភាព និងរដ្ឋបាលល្អនៅ “តំបន់ដែលមានឬមានគ្រោះថ្នាក់ពីសង្គ្រាម”។
ប្រទេសដែលបានទទួលការអញ្ជើញ និងយល់ព្រមចូលរួមរួមមាន៖ អារ៉ាប់អមីរាត, សៅឌីអារ៉ាប៊ី, អេហ្ស៊ីប, កាតា, បាហារ៉ែន, ប៉ាគីស្ថាន, ទួរគី, ហុងគ្រី, ម៉ារ៉ុក, កូសូវូ, អាល់បានី, ប៊ុលហ្គារី, អាហ្សង់ទីនា, ប៉ារ៉ាហ្គាយ។ ប្រទេសអាស៊ីកណ្តាល៖ កាហ្សាក់ស្ថាន, ម៉ុងហ្គោលី, អ៊ូបសប៊ីសទីន។ ប្រទេសអាស៊ីអាគ្នេយ៍៖ ឥណ្ឌូណេស៊ី, វៀតណាម និងថ្មីៗនេះមានប្រទេសកម្ពុជា។ ដោយឡែក អ៊ីស្រាអែល (Benjamin Netanyahu) បានយល់ព្រម ប៉ុន្តែNetanyahu មិនចូលរួមក្នុងពិធីនៅ Davos ឡើយ។
ជាមួយគ្នានេះ ប្រទេសដែលបានច្រានចោលឬមិនបញ្ជាក់ច្បាស់រួមមាន៖ ចក្រភពអង់គ្លេស (កង្វល់ពីរុស្ស៊ី) បារាំង និងន័រ៉ែ (សង្ស័យពីរបៀបដំណើរការជាមួយ UN) ប្រទេសចិន បានបញ្ជាក់ថាយល់ព្រម ប៉ុន្តែមិនទាន់ចូលរួមឡើយ។ សម្រាប់ អ៊ីតាលី និងអៀរឡង់ បានមិនចូលរួមដោយសារបញ្ហានីតិវិធី។
ជុំវិញបញ្ហានេះដែរ អ្នកតំណាងអន្តរជាតិ និងមេដឹកនាំពិភពលោកបានបង្ហាញកង្វល់ចម្បងៗដូចជា៖ ការពង្រីកគោលបំណងរបស់ក្រុមប្រឹក្សាប្រធានក្រុមអន្ដរជាកាលកំណត់ គ្រោះថ្នាក់លើការងាររបស់ UN តម្រូវការចំណាយ $១ ពាន់លានសម្រាប់សមាជិកថេរ និងបញ្ហាសារពើភ័ណ្ឌ និងអាចមានអំពើអំពើពុករលួយ។ ទន្ទឹមនឹងនេះ ការបញ្ចេញមតិថា ក្រុមប្រឹក្សា “អាច” ជំនួស UN បានបន្ថែមការព្រួយបារម្ភថា វាអាចក្លាយជាវេទិកាសម្រាប់ត្រាំដើម្បីលុបចោលអង្គការដែលបង្កើតមកប្រមាណ ៨០ ឆ្នាំមុនសម្រាប់រក្សាសន្តិភាពពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ លោក Tom Fletcher, មន្រ្តីមុខងារជំនាញសង្គ្រោះមនុស្ស និងអង្គភាពសង្គ្រោះបន្ទាន់ UN ធ្លាប់បានបញ្ជាក់ថា Board of Peace នឹងមិនជំនួស UN ទេ។
ប្រភព៖ Britannica, CNN, White House















