ឱកាសទទួលបានចំណេះដឹងថ្មី! Telpha Cambodia នឹងរៀបចំសន្និសីទវេជ្ជសាស្ត្រជាតិ ផ្តោតលើការគ្រប់គ្រងជំងឺមេតាបូលិច និងជំងឺខ្លាញ់រុំថ្លើម នៅកម្ពុជា
ឱកាសទទួលបានចំណេះដឹងថ្មី! Telpha Cambodia នឹងរៀបចំសន្និសីទវេជ្ជសាស្ត្រជាតិ ផ្តោតលើការគ្រប់គ្រងជំងឺមេតាបូលិច និងជំងឺខ្លាញ់រុំថ្លើម នៅកម្ពុជា


ភ្នំពេញ – នៅថ្នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុន Telpha Cambodia នឹងរៀបចំសន្និសីទវេជ្ជសាស្ត្រដ៏សំខាន់មួយនៅ Shangri-La Phnom Penh ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និង សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ (Cambodian Association of Hepato-Gastroenterology – CAHGE)។


សន្និសីទនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្តល់វេទិកាវិទ្យាសាស្ត្រ និងអប់រំ សម្រាប់ការចែករំលែកចំណេះដឹងថ្មីៗអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម ភាពធាត់ ជំងឺខ្លាញ់រុំថ្លើម ដែលពាក់ព័ន្ធនឹងមេតាបូលិច ដែលកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈសំខាន់នៅកម្ពុជា និងតំបន់អាស៊ាន។
ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំ វេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែម ក្រពេញ ថ្លើម ប្រព័ន្ធរំលាយអាហារ បេះដូង និងអ្នកជំនាញសុខាភិបាលពីវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពី ទិសដៅថ្មីៗនៃការព្យាបាល និងការគ្រប់គ្រងជំងឺមេតាបូលិច និងជំងឺខ្លាញ់រុំថ្លើម ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងបទពិសោធន៍វេជ្ជសាស្ត្រជាក់ស្តែង។
តាមរយៈការបង្ហាញវេជ្ជសាស្ត្រ និងវេទិកាពិភាក្សា សន្និសីទនេះក៏មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងជំងឺ ដែលមានទំនាក់ទំនងរវាងប្រព័ន្ធមេតាបូលិច ថ្លើម និងហានិភ័យនៃជំងឺបេះដូង ដើម្បីបង្កើនគុណភាពសេវាសុខាភិបាល និងលទ្ធផលព្យាបាលសម្រាប់អ្នកជំងឺកម្ពុជា។
អ្នកចូលរួមនឹងមានឱកាសទទួលបានចំណេះដឹងថ្មីពីវាគ្មិនជំនាញៗ ព្រមទាំងពង្រឹងការយល់ដឹងអំពីការវិវត្តនៃផលិតផលវេជ្ជសាស្ត្រថ្មីៗនាពេលបច្ចុប្បន្ន។
សូមជម្រាបថា ព័ត៌មានលម្អិតអំពីកម្មវិធី និងការចុះឈ្មោះចូលរួម នឹងត្រូវប្រកាសជាផ្លូវការឆាប់ៗនេះនៅទំព័រផ្លូវការរបស់ក្រុមហ៊ុនTelpha Cambodia។
សម្រាប់ការចូលរួមដោយផ្ទាល់តម្រូវឲ្យមានលិខិតអញ្ជេីញពីក្រុមហ៊ុន Telpha Cambodia ,សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និង សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ (Cambodian Association of Hepato-Gastroenterology – CAHGE)។
លោក /លោកស្រីអាចអញ្ជេីញចូលរួមតាមរយៈប្រព័ន្ធ online ( Zoom ) តាមដំណរលីងខាងក្រោម:
Link















