សារព័ត៌មានថៃទទួលស្គាល់ថា សេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២៥នេះ បន្ទាប់ពីពលករខ្មែរត្រឡប់មកប្រទេសវិញ!


ជាងមួយខែបន្ទាប់ពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ សេដ្ឋកិច្ចនៅខេត្តចំនួនប្រាំពីរនៃភាគឦសាន និងភាគកើតប្រទេសថៃ កំពុងទទួលរងវិបត្តិធ្ងន់ធ្ងរ ក្នុងនោះមានអាជីវកម្មថៃជាច្រើនបានបិទទ្វារ ប្រជាពលរដ្ឋរាប់ពាន់នាក់មានជីវភាពខ្វះខាត ដោយសារការនាំទំនិញឆ្លងព្រំដែននៅតែមានការ រអាក់រអួល។

ដោយឡែកកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង បាននាំឲ្យមានការយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងលើការចល័តទំនិញ និងផែនការបើកប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនឡើងវិញ ដើម្បីជួយសហគមន៍អាជីវកម្ម។ ជាមួយគ្នានេះមន្ត្រីពាក់ព័ន្ធបានអះអាងថា វិធានការនេះអាចជួយស្តារជីវភាព និងពាណិជ្ជកម្មតាមព្រំដែនថៃឡើងវិញបានបន្តិចម្តង។

ទោះជាយ៉ាងណា សេដ្ឋកិច្ចភាគឦសាននៅថៃត្រូវបានព្យាករណ៍ថានឹងនៅតែទន់ខ្សោយរហូតដល់ពាក់កណ្តាលទីពីរឆ្នាំ ២០២៥។ Somchart Pongkapanakrai អនុប្រធានសភាពាណិជ្ជកម្មថៃ បានឲ្យដឹងថា កម្លាំងទិញនៅតែទាប និងវិស័យទេសចរណ៍រងអសកម្ម។ សណ្ឋាគារជាច្រើននៅតាមតំបន់ឥតភ្ញៀវស្នាក់ ខណៈការកក់ថ្មីៗត្រូវបានលុបចោល។ ដោយឡែក ខេត្ត Buri Ram បានរាយការណ៍ថា គ្មានការវិនិយោគថ្មី និង ពាណិជ្ជកម្មតាមព្រំដែនធ្លាក់ចុះជាង ៥០% ហើយមានខេត្តស៊ីសា​កេត និងសុរិន្ទ ក៏ជួបបញ្ហាស្រដៀងគ្នាផងដែរ ដោយផ្នែកទេសចរណ៍ធ្លាក់ចុះជាលំដាប់ ក្នុងនោះការចំណាយតាមការសម្រេចចិត្តរាជរដ្ឋាភិបាលថៃ បានកាត់បន្ថយបន្តិចម្ដង និងម្ចាស់អាជីវកម្មមានការស្ទាក់ស្ទើរក្នុងការវិនិយោគ។

ដោយឡែកខេត្តត្រាត និងចាន់ថាបុរីរងការប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការបិទប៉ុស្តិ៍ត្រួតពិនិត្យ និងវិបត្តិទេសចរណ៍ផងដែរ។ ជារួមការបិទព្រំដែន Haad Lek បានធ្វើឲ្យឧស្សាហកម្មអាហារសមុទ្ររបស់ថៃដួលរលំ ក្រុមហ៊ុនជាច្រើនបាត់បង់ចំណូល និងបញ្ឈប់កម្មករ ខណៈវិស័យទេសចរណ៍ទាំងពីរខេត្តបានទទួលការលុបចោលការកក់សណ្ឋាគារ និងព្រឹត្តិការណ៍ផ្សេងៗ បណ្តាលឲ្យមានការខាតបង់ហិរញ្ញវត្ថុរាប់ពាន់លានបាត។ ប្រតិបត្តិករទេសចរណ៍បានស្នើឲ្យរដ្ឋាភិបាលផ្តល់វិធានការជួយសង្គ្រោះ ដូចជាការកាត់ពន្ធ ការឧបត្ថម្ភថវិកា និងគម្រោងបង់ប្រាក់រួមគ្នា ដើម្បីជួយស្តារវិស័យនេះ។

ស្របពេលនោះ ខេត្តស្រះកែវក៏កំពុងប្រឈមនឹងការដួលរលំដូចគ្នា ការបិទព្រំដែននៅតំបន់ Nong Chan បានធ្វើឲ្យអាជីវកម្មគ្មានចំណូលជិតបីខែ តែត្រូវបន្តបង់ថ្លៃជួលដី និងថ្លៃផ្សេងៗ។ ពាណិជ្ជកម្មតាមព្រំដែន Aranyaprathet ដែលធ្លាប់មានតម្លៃប្រមាណ ១០០ ពាន់លានបាតក្នុងមួយឆ្នាំ ឥឡូវស្ថិតក្នុងភាពស្ងប់ស្ងាត់។

ដោយឡែកអាជីវករខ្មែរជាច្រើន បានត្រឡប់ទៅកម្ពុជាវិញ ពិសេសសេដ្ឋកិច្ចតំបន់ថៃពេលនេះ កំពុងប្រឈមនឹងការរអាក់រអួលធ្ងន់បំផុត ក្នុងរយៈពេលចុងក្រោយនេះ ថៃអាចការងើបឡើងវិញអាស្រ័យលើដំណោះស្រាយការទូត និងការចូលរួមជួយសង្គ្រោះរបស់រដ្ឋាភិបាល។

ប្រភព៖ khaosod