Charlie Kirk មនុស្សជំនិតរបស់ប្រធានាធិបតី Donald Trump ត្រូវបានខ្មាំងកាំភ្លើងលបបាញ់ នៅវេទិកាសាធារណៈមួយ
រឿងនេះកើតឡើងនៅសាកលវិទ្យាល័យ Utah Valley ដែលបានសម្លាប់ Charlie Kirk អ្នកដឹកនាំអង្គការ Turning Point USA ម្នាក់ ដែលលោកគឺជាជាមិត្តជិតស្និទ្ធរបស់គ្រួសារ Trump និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងក្នុងពេលលោក Trump កំពុងនិយាយជាសាធារណៈ ដោយមានអ្នកចូលរួមប្រមាណ ៣,០០០ នាក់ ហើយសាក្សីនៅទីនោះបានពិពណ៌នាថា ដោយសារសន្តិសុខនៅកន្លែងព្រឹត្តិការណ៍មានភាពធូររលុងខ្លាំងពេក។ បន្ទាប់ពីមានការវាយប្រហារក្រោយមកចលាចលដ៏ធំកើតឡើងនៅទីកើតហេតុតែម្ដង។

តាមទិដ្ឋភាពជាក់ស្ដែង លោកប្រធានាធិបតី Donald Trump បានហៅវាថាជា “ពេលដ៏អាក្រក់សម្រាប់អាមេរិក” ហើយលោកសន្យានឹងស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ មកទទួលទោស។ លោកបានបញ្ជាក់ថា Kirk គឺជាបុគ្គលដែលមានឥទ្ធិពលលើយុវជន និងជាអ្នកស្នេហាជាតិបំផុត។ ឃាតកម្មនេះកើតឡើងមិនបានយូរប៉ុន្មានក្រោយពេល Trump ខ្លួនឯងបានរួចផុតពីការប៉ុនប៉ងឃាតកម្ម ដែលធ្វើឲ្យមានការកង្វល់ថា នឹងកើតអំពើវាយប្រហារដែលទាក់ទងនឹងនយោបាយ។
ពេលនោះការស៊ើបអង្កេតនៅតែបន្ត ខណៈប៉ូលិសបានឃុំខ្លួនមនុស្សពីរនាក់ ប៉ុន្តែដោះលែងវិញ។ នាយក FBI Kash Patel បញ្ជាក់ថា “ការចាប់ខ្លួន” ត្រូវបានដោះលែងបន្ទាប់ពីសួរចម្លើយរួច។ ទោះជាយ៉ាងណាក្ដី កម្លាំងសន្តិសុខនៅតែតាមប្រមាញ់ជនសង្ស័យទាំងនោះ ស្របពេលសាកលវិទ្យាល័យបានបិទសម្រាប់រយៈពេលប៉ុន្មានថ្ងៃ ដើម្បីធានាសុវត្ថិភាព។
ប្រតិកម្មពីអ្នកនយោបាយគ្រប់ជួរកាន់តែមានការតានតឹងខ្លាំង ហើយសមាជិកសភា Mike Kelly ក៏បាននិយាយថា រឿងហេតុរបស់ Kirk នឹងនៅតែត្រូវបានបន្តនិយាយពីតំបន់មួយទៅមួយ ហើយការគំរាមកំហែងទាំងនោះមិនអាចបិទមាត់ប្រជាជនបានទេ ព្រោះតែនយោបាយលោក Trump កំពុងតែចាត់វិធានការណ៍ក្ដៅគរគុកខ្លាំង។ ចំណែកឯអតីតប្រធានាធិបតី George W. Bush, Bill Clinton និង Barack Obama រួមទាំងប្រធានាធិបតីបច្ចុប្បន្ន Joe Biden ក៏បានចេញសាររំលែកទុក្ខ និងអំពាវនាវឱ្យប្រជាជនប្រើប្រាស់វិធីសន្តិភាពក្នុងការជជែក និងបដិសេធអំពើឃោរឃៅ។
ទោះបីមានសារអំពាវនាវឱ្យស្ងប់ស្ងាត់ ក៏ដោយ បណ្តាញសង្គមនៅតែផ្សព្វផ្សាយព្រោងព្រាត ហើយអំពាវនាវឱ្យមានការរកយុត្តិធម៌សម្រាប់រឿងនេះ។ ដោយឡែក អ្នកវិភាគព្រមានថា ប្រទេសអាមេរិកកំពុងឈានចូលស្ថានភាពនយោបាយដែលអាចឈានដល់ការប៉ះទង្គិចគ្នា ប្រសិនបើមិនមានកិច្ចខិតខំក្នុងការរក្សាសន្តិភាពនោះទេ។ ការស្លាប់របស់លោក Charlie Kirk នេះបានក្លាយជាសញ្ញាព្រមានថ្មីអំពីការបែកបាក់ក្នុងសង្គមអាមេរិក។
ប្រភព៖ BBC
















