| |

មូលហេតុដែលវៀតណាម ចាប់ផ្តើមផែនការហាមឃាត់ការជិះម៉ូតូនៅក្នុងខណ្ឌចំនួន ១២ នៅឆ្នាំ២០៣០!


នៅក្នុងប្រទេសវៀតណាមអាជ្ញាធរទីក្រុងបានកំណត់តំបន់ដែលមានការបំភាយឧស្ម័នទាបជាចំណុចក្តៅនៃការបំពុលបរិយាកាស ដែលយានជំនិះដែលមានការបំពុលខ្លាំងនឹងត្រូវដាក់កម្រិត។

តំបន់ទាំងនេះត្រូវបានកំណត់ដើម្បីគ្របដណ្តប់ខណ្ឌខាងក្នុងចំនួន ១២ រួមមាន Ba Dinh, Hoan Kiem, Dong Da, Hai Ba Trung, Thanh Xuan, Cau Giay, Hoang Mai, Tay Ho, Long Bien, Bac Tu Liem, Nam Tu Liem និង Ha Dong។ .

តំបន់ផ្សេងទៀតដែលអាចក្លាយជាតំបន់ដែលមានការបំភាយឧស្ម័នទាប រួមមានស្រុកជាយក្រុងចំនួន ៥ ដែលគ្រោងនឹងក្លាយទៅជាទីក្រុងនៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៥៖ Dong Anh, Gia Lam, Thanh Tri, Hoai Duc និង Dan Phuong។

ទីក្រុងកម្រិតស្រុកដែលបានគ្រោងទុកនៅភាគខាងជើងនឹងគ្របដណ្តប់ស្រុក Dong Anh ស្រុក Me Linh និង Soc Son រួមជាមួយនឹងតំបន់ទីក្រុង Hoa Lac និង Xuan Mai។

ចាប់ពីដើមឆ្នាំ២០២៥ តទៅ កម្មវិធីសាកល្បងមួយនឹងដាក់កម្រិតលើយានជំនិះ ជាមួយនឹងការហាមឃាត់ទាំងស្រុងលើម៉ូតូនៅក្នុងតំបន់ដែលមានការបំភាយឧស្ម័នទាបត្រឹមឆ្នាំ២០៣០។

ស្ថាប័ន និងបុគ្គលនឹងមានពេល ១២ ខែដើម្បីប្តូរទៅយានយន្តដែលមានការបំភាយឧស្ម័នតិច ឬតាមស្តង់ដារការបំភាយឧស្ម័នទាំងនោះ ដើម្បីធ្វើដំណើរក្នុងតំបន់ទាំងនេះ។ ជាដំបូង ទីក្រុងហាណូយនឹងហាមឃាត់រថយន្តដឹកទំនិញធុនធំដែលដំណើរការដោយប្រេងម៉ាស៊ូត ផ្តល់អាទិភាពដល់រថយន្តដែលបំពេញតាមស្តង់ដារការបំភាយឧស្ម័ន Euro-4 ឬខ្ពស់ជាងនេះ និងប្រមូលថ្លៃសេវាពីយានយន្តដែលមិនបំពេញតាមស្តង់ដារទាំងនេះ៕

ប្រភព៖ Touitrenews, Vietnam net