លោក Netanyahu នឹងត្រូវចាប់ខ្លួនភ្លាមៗ ប្រសិនបើហ៊ានឈានជើងចូលប្រទេសទាំងនេះ!
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងសង្រ្គាម Gaza ។ អង្គជំនុំជម្រះបានសម្រេចថា មានហេតុផលសមហេតុផលក្នុងការជឿថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ទទួលបន្ទុកព្រហ្មទណ្ឌក្នុងនាមជាសហឧក្រិដ្ឋជនសម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀត”។
នេះជាលើកទីមួយហើយ ដែលមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ និងរដ្ឋនិយមលោកខាងលិចត្រូវបានតុលាការចោទប្រកាន់។ រដ្ឋអាជ្ញាកំពូលរបស់តុលាការគឺ Karim Khan បានជំរុញឱ្យសមាជិកទាំង ១២៤ របស់ស្ថាប័ននេះធ្វើសកម្មភាពតាមដីកាចាប់ខ្លួន ហើយបានអំពាវនាវឱ្យប្រទេសដែលមិនមែនជាសមាជិកនៃ ICC ធ្វើការរួមគ្នាឆ្ពោះទៅរក “ការលើកកម្ពស់ច្បាប់អន្តរជាតិ” ។ លោក Khan ក៏បាននិយាយផងដែរថា ការស៊ើបអង្កេតរបស់គាត់ទៅលើស្ថានភាពនៅតំបន់ Gaza តំបន់ West Bank រួមទាំង East Jerusalem នឹងនីតែបន្ត។
ការិយាល័យរបស់លោក Netanyahu បានថ្កោលទោសការសម្រេចចិត្តរបស់អង្គជំនុំជម្រះ និងាបាននិយាយថាវា “កំណត់គំរូដ៏គ្រោះថ្នាក់មួយប្រឆាំងនឹងសិទ្ធិការពារខ្លួន និងសង្គ្រាមសីលធម៌” ។ មេដឹកនាំអ៊ីស្រាអែលមកពីគ្រប់មជ្ឈដ្ឋាននយោបាយបានរួបរួមគ្នាថ្កោលទោសការសម្រេចចិត្តនេះ។
សហរដ្ឋអាមេរិក -ដែលមិនមែនជាសមាជិក ICC បានចេញសេចក្តីថ្លែងការណ៍ “ជាមូលដ្ឋាន” បដិសេធការសម្រេចចិត្តរបស់តុលាការ។ “សហរដ្ឋអាមេរិកច្បាស់ណាស់ថា ICC មិនមានយុត្តាធិការលើបញ្ហានេះទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា នៅក្នុងការសម្របសម្រួលជាមួយដៃគូ រួមទាំងអ៊ីស្រាអែលផងដែរ យើងកំពុងពិភាក្សាអំពីជំហានបន្ទាប់។
កន្លងមក សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះដីកាឧក្រិដ្ឋកម្មសង្គ្រាមរបស់ ICC ប្រឆាំងនឹងលោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីរុស្ស៊ីផ្សេងទៀតចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Mike Waltz បានព្រមានថា “អ្នកអាចរំពឹងថានឹងមានការឆ្លើយតបយ៉ាងខ្លាំងចំពោះការលំអៀងប្រឆាំងនឹងសាសនារបស់ ICC និង UN មកដល់ខែមករា” នៅពេលដែល Trump ចូលកាន់តំណែង។
ដោយឡែក ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បាននិយាយថា ដីកាចាប់ខ្លួនមានកាតព្វកិច្ចសម្រាប់រដ្ឋសមាជិក EU ទាំងអស់។ រដ្ឋមន្ត្រីការពារជាតិ Guido Crosetto បាននិយាយថា ប្រទេសអ៊ីតាលីនឹងត្រូវចាប់ខ្លួន Netanyahu ប្រសិនបើគាត់មកប្រទេសនេះ។ ប្រទេសហូឡង់ក៏បាននិយាយផងដែរថា ខ្លួនបានត្រៀមខ្លួនដើម្បីធ្វើសកម្មភាពតាមដីកាចាប់ខ្លួនដែលបានចេញ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងបាននិយាយថាខ្លួនគាំទ្រ «ចំណាត់ការរបស់រដ្ឋអាជ្ញាតុលាការដែលធ្វើដោយឯករាជ្យទាំងស្រុង»។
ប្រទេសផ្សេងទៀតក៏បាននិយាយថាពួកគេនឹងគោរពតាមការសម្រេចរបស់តុលាការ។ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងយល់ព្រមចំពោះសំណើណាមួយពី ICC ដើម្បីចាប់ខ្លួនលោក Netanyahu ប្រសិនបើគាត់មកប្រទេសអង់គ្លេស ទោះបីជាអ្នកនាំពាក្យរបស់លោក Keir Starmer បានបដិសេធក្នុងការបញ្ជាក់រឿងនេះដោយគ្រាន់តែនិយាយថាវានឹង “គោរព” ឯករាជ្យភាពរបស់តុលាការ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងគោរពតាមសេចក្តីសម្រេចទាំងអស់ដែលចេញដោយតុលាការអន្តរជាតិ ចំណែករដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយថា ការសម្រេចចិត្តរបស់ ICC ត្រូវតែគោរព និងអនុវត្ត៕
ប្រភព៖ Thea Guardian