អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ សហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ នៅក្នុងខេត្តសៀមរាប
អង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ ដោយចាប់ផ្តេីមហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
សូមបញ្ជាក់ថា ការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំជារៀងរាល់ឆ្នាំនាថ្ងៃទី២៧ ខែកញ្ញា ដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ និង លើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត ដេីម្បីបង្កើតបរិយាកាស ចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។
ចំពោះការក្បួនហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។ សូមអញ្ជេីញបងប្អូនចូលរួមឱ្យច្រេីនកុះករ។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប