|

នាយករដ្ឋមន្ត្រីរុស្ស៊ីនិយាយថា រុស្ស៊ីអាចបញ្ចប់សង្រ្គាមនៅពេលនេះ ខណៈលោក ពូទីន ព្រមានលោកខាងលិចអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់ពួកគេទៅកាន់គោលដៅនានានៅក្នុងប្រទេសរុស្ស៊ី


លោក Sir Keir Starmer បាននិយាយបែបនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាត់ទុកមីស៊ីលរបស់លោកខាងលិចដែលត្រូវបានបាញ់ចូលទៅក្នុងប្រទេសរុស្ស៊ីថាជាការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម។

នាយករដ្ឋមន្ត្រីរូបនេះ កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃសុក្រខាងមុខ ខណៈដែលសម្ព័ន្ធមិត្តនៃទីក្រុង Kyiv ពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់ពួកគេទៅកាន់គោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា នេះនឹងមិនមានន័យអ្វីក្រៅពីការចូលរួមដោយផ្ទាល់ពីបណ្តាប្រទេសណាតូ ពោលគឺសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ។ លោកបានថ្លែងថា ៖ « វាជាការចូលរួមដោយផ្ទាល់របស់ពួកគេ។ លោកបានបន្ថែមថា ៖ « ប្រសិនបើ វាជាករណីនោះយើងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការគំរាមកំហែងមកលើយើងដូចគ្នា»។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស លោក David Lammy កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៃទំនាក់ទំនងការទូតអន្តរជាតិ ខណៈដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនពិភាក្សាអំពីរបៀបឆ្លើយតបនឹងអ៊ីរ៉ង់ ដែលបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់រុស្ស៊ី។

នៅថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីត្រឡប់ពីវ៉ាស៊ីនតោនវិញ លោកនឹងហោះហើរទៅកាន់ទីក្រុងរ៉ូម ដើម្បីជួបនាយករដ្ឋមន្ត្រីអ៊ីតាលី ហ្សកហ្ស៊ី មេឡូនី។

បច្ចុប្បន្ន ប្រទេសអ៊ីតាលីកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រទេសឧស្សាហកម្ម G7។ មួយសប្តាហ៍ក្រោយមកមេដឹកនាំពិភពលោកនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កសម្រាប់មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។

មានការស្ទាក់ស្ទើរជាយូរមកហើយក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិចចូលទៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការភ័យខ្លាចថាវាអាចត្រូវបានគេមើលឃើញថាជាការបង្កហេតុ និងទាក់ទាញសហរដ្ឋអាមេរិក បណ្តាប្រទេសអឺរ៉ុប និងប្រទេសដទៃទៀតដោយផ្ទាល់ទៅក្នុងជម្លោះ។ ប៉ុន្តែជាមួយនឹងរដូវរងាខិតជិតមកដល់ ហើយរុស្ស៊ីទទួលបានការគាំទ្របន្ថែមពីអ៊ីរ៉ង់ គំនិតនេះហាក់ដូចជាកំពុងផ្លាស់ប្តូរ។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការអនុញ្ញាតឱ្យប្រើកាំជ្រួចនាវាអង់គ្លេស-បារាំងហៅថា Storm Shadow
លោក Lammy បានប្រាប់អ្នកយកព័ត៌មានដោយមិនប្រកែកថា “មានការវិវឌ្ឍសំខាន់ៗ ដែលទំនងជានៅក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខ ទាំងនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ហើយដូច្នេះការសម្រេចចិត្តយុទ្ធសាស្ត្រមួយចំនួនគួរតែត្រូវបានអនុវត្ត”។

ជុំវិញបញ្ហានេះ លោក ពូទីន បាននិយាយថា “នេះមិនមែនអំពីការអនុញ្ញាត ឬហាមឃាត់របបក្រុងគៀវ ពីការវាយដណ្តើមយកទឹកដីរុស្ស៊ីនោះទេ។ វាធ្វើវារួចហើយជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងតាមមធ្យោបាយផ្សេងទៀត។
“ប៉ុន្តែនៅពេលដែលយើងនិយាយអំពីអាវុធចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ និងផលិតនៅភាគខាងលិចនេះគឺជាបញ្ហាខុសគ្នាទាំងស្រុង… កងទ័ពអ៊ុយក្រែនមិនអាចវាយប្រហារជាមួយប្រព័ន្ធទំនើប ការសម្រេចចិត្តខ្ពស់ និងរយៈចម្ងាយឆ្ងាយបានទេ។ ជាមួយគ្នានេះ វាក៏មិនអាចធ្វើទៅបានជាមួយទិន្នន័យស៊ើបការណ៍សម្ងាត់ពីផ្កាយរណបដែលអ៊ុយក្រែនមិនមាន ទិន្នន័យដែលមកពីផ្កាយរណបរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ផ្កាយរណបណាតូនោះដែរ។

លោកបានបន្ថែមថា “ចំណុចសំខាន់” គឺមានតែទាហាននៃបណ្តាប្រទេសណាតូប៉ុណ្ណោះដែលអាចបញ្ចូលបេសកកម្មហោះហើរទៅក្នុងប្រព័ន្ធមីស៊ីលទាំងនេះ។ ទាហានអ៊ុយក្រែនមិនអាចធ្វើបែបនេះបានទេ។ ដូច្នេះហើយ នេះមិនមែនជាការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យរបបអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយប្រើអាវុធទាំងនេះនោះទេ។ “នេះគឺអំពីថាតើប្រទេសណាតូទទួលយកការសម្រេចចិត្តក្នុងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះយោធាឬអត់”។

គួរកត់សម្គាល់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីររបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលជាងពីរខែ ដោយបានធ្វើដំណើរនៅទីនេះក្នុងខែកក្កដាសម្រាប់កិច្ចប្រជុំកំពូលណាតូ និងដំណើរទស្សនកិច្ចទៅកាន់សេតវិមានភ្លាមៗបន្ទាប់ពីបានឈ្នះការបោះឆ្នោតទូទៅ។

ប្រភព៖ BBC