ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងវិស័យធានារ៉ាប់រងតាមរយៈ«កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន»
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ» ក្រោមអធិបតីភាពលោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ លោក ព្រូ ស៊ីថន អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ម.ក គណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក្រុមការងារគ្រប់ជាន់ថ្នាក់ អតិថិជន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទថ្មី លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ បានមានប្រសាសន៍ថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ក្នុងដំណើរឆ្ពោះទៅមុខឥតដែនកំណត់របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍។ លោកបានបន្តថា កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ ត្រូវបានអភិវឌ្ឍ និងរចនាឡើងជាពិសេស ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មី ផ្តល់ជូននូវភាពងាយស្រួល រហ័ស និងសាមញ្ញជាទីបំផុត ទាំងអស់នេះជាបេសកកម្មរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក្នុងការផ្តោតសំខាន់ទៅលើអតិថិជនជាចម្បង។
កម្មវិធីទូរសព្ទសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ» មានលក្ខណៈពិសេសសំខាន់ៗដូចជា៖ បង្កភាពងាយស្រួលដល់អតិថិជនគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់គ្រងបណ្ណសន្យារ៉ាប់រង ពិនិត្យមើលព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រង ទាញយកឯកសារបណ្ណសន្យារ៉ាប់រង មើលកាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ និងធ្វើការទូទាត់ដោយផ្ទាល់ក្នុងកម្មវិធីទូរសព្ទដៃ រួមទាំងមើលប្រវត្តិនៃការទូទាត់ មើលព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់ផលិតផលធានារ៉ាប់រងផ្សេងៗស្នើសុំផ្លាស់ប្តូរព័ត៌មានបណ្ណសន្យារ៉ាប់រង និងស្នើសុំទាមទារសំណងទៅតាមដំណាក់កាលដ៏សាមញ្ញ មិនស្មុគស្មាញ និងរហ័សទាន់ចិត្តផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី តាន់ លីនណា អគ្គនាយករងនៃ ន.ធ.ក. បានសម្ដែងការកោតសរសើរ និងអបអរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ»។ លោកស្រី បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវកម្មវិធីនេះ គឺជាការបញ្ចូលនូវបច្ចេកវិទ្យាជំនាន់ថ្មី ដែលនឹងបង្កភាពងាយស្រួលសម្រាប់អតិថិជន ហ្វតតេ ឡាយហ្វ៍ ផ្ទាល់ និងជួយជំរុញឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ លោកស្រី សង្ឃឹមថាកម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ្វ៍ នឹងដំណើរការដោយជោគជ័យ ដោយរក្សាទុកទិន្នន័យ ក៏ដូចជាធានាប្រព័ន្ធសុវត្ថិភាពដល់អតិថិជន កាន់តែប្រសើរឡើងផងដែរ។
គួរកត់សម្គាល់ថា ការច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងវិស័យធានារ៉ាប់រង តាមរយៈកម្មវិធីទូរសព្ទដៃ ដោយមាននិយ័តករធានារ៉ាប់រងកម្ពុជា ធនាគារដែលជាដៃគូ អតិថិជន រួមទាំងអ្នកសារព័ត៌មាន ចូលរួមជាសក្ខីភាពនាឱកាសនេះ គឺជាការវិនិយោគរយៈពេលវែង ដែលសមស្របទៅនឹងយុទ្ធសាស្ត្រនៃអាជីវកម្ម ក្នុងការកសាងទំនុកចិត្តពីអតិថិជន រួមទាំងកេរ្តិ៍ឈ្មោះនៃវិស័យធានារ៉ាប់រងរបស់ ហ្វតតេ ឡាយហ្វ៍។ នេះបើយោងតាមការបញ្ជាក់របស់លោក ព្រូ ស៊ីថន អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ម.ក បានថ្លែងប្រាប់សារព័ត៌មាន Brandmedia។
អតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អាចទាញយកកម្មវិធីលើទូរសព្ទដៃ «Forte Life Customer App» តាមរយៈ៖