បន្ទាប់ពីការពង្រីកសមាជិកភាពទ្វេដង តើ BRICS អាចនឹងផ្លាស់ប្តូរឈ្មោះជាថ្មីឬទេ?
BRICS គឺជាពាក្យកាត់នៃប្រជាជាតិចំនួន ៥ ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយជាសមាជិកស្ថាបនិក។ ប្លុកនេះបានបញ្ចូលប្រទេសថ្មីចំនួនបួននៅឆ្នាំនេះ រួមមាន UAE អេហ្ស៊ីប អ៊ីរ៉ង់ និងអេត្យូពី។ ការពង្រីកនេះធ្វើឱ្យ BRICS ក្លាយជាក្រុមដែលមានសមាជិក ១០ ចាប់ពីឆ្នាំ ២០២៤ ដែលនាំឱ្យប្លុកនេះកាន់តែរឹងមាំផ្នែកហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក៏ដោយ អាហ្សង់ទីនគឺជាប្រទេសដំបូងគេដែលបដិសេធសមាជិកភាព BRICS ខណៈដែលប្រធានាធិបតីទើបជាប់ឆ្នោតថ្មី Javier Milei មានការសង្ស័យចំពោះក្រុមនេះ។ ដោយឡែក អារ៉ាប៊ីសាអូឌីត មិនទាន់បានចូលរួមជាមួយសម្ព័ន្ធភាពនៅឡើយទេ។
ឥឡូវនេះ BRICS បានឃើញការពង្រីក តើក្រុមនឹងប្តូរឈ្មោះទៅជាអ្វីដែលថ្មីទេ?
អ្នកការទូតរុស្ស៊ី Yury Ushakov បានបញ្ជាក់ថា BRICS ប្រហែលជាមិនផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទេ សូម្បីតែបន្ទាប់ពីការពង្រីកនាពេលថ្មីៗនេះក៏ដោយ។ លោកបានពន្យល់ថាប្លុកនេះនឹងរក្សាឈ្មោះឲ្យនៅដដែលព្រោះវាជាសម្ព័ន្ធភាពដែលត្រូវបានគេ ស្គាល់យ៉ាងល្អក្នុងពិភពលោក។ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា BRICS នឹងបន្តប្រើឈ្មោះដដែល សូម្បីតែបន្ទាប់ពីប្រទេសថ្មីបានចូលរួមជាមួយប្លុកតាមរយៈការពង្រីក។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកក្រោយគ្រោងនឹងប្រារព្ធធ្វើនៅខែតុលា ឆ្នាំនេះក្នុងតំបន់ Kazan នៃប្រទេសរុស្ស៊ី។ តាមរយៈកិច្ចប្រជុំកំពូល BRICS លើកទី ១៦ នេះ ពិភពលោកនឹងអាចឃើញក្រុមនេះដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតតាមរយៈការពង្រីកបន្ថែមនេះផងដែរ។
ប្រភព៖ Watcher