គណៈរដ្ឋមន្រ្តីថ្មី នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការផ្សព្វផ្សាយពាក់ព័ន្ធនឹង«គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។
កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់លើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia និងបណ្ដាស្ថាប័នព័ត៌មាននានាដូចជា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា រួមទាំងបណ្ដាញសង្គមផ្សេងៗទៀត៕