រដ្ឋសភាជាតិ បានអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧នេះ រដ្ឋសភាជាតិបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរួមមាន ឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ជាមួយគ្នានោះដែរ គណៈរដ្ឋមន្ត្រីថ្មី មានទេសរដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះរួមមាន៖ – ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី – ឯកឧត្តមទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា – ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច – ឯកឧត្តមទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា – ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ – ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា – ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី – ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន – ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម – ឯកឧត្តមទេសរដ្ឋមន្រ្តី ហូ សិទ្ធី – ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង – ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន – ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា – ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា – ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ – ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី – ឯកឧត្តមទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា និងឯកឧត្តមទេសរដ្ឋមន្រ្តី គី តិច៕
ប្រភព: AKP