|

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាព


រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយរដ្ឋបាលស្រុក ខណ្ឌនីមួយៗត្រូវចាប់ផ្ដើមគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំយុវជន និងកីឡាដែលបានប្រគល់ ព្រមទាំងបន្តអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្ម ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។

អនុក្រឹត្យនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាព គុណភាព គនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការសម្រេចចិត្តខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្ដល់សេវាទាំងនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

មុខងារអប់រំចំនួន៣ ដែលត្រូវប្រគល់ឱ្យទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ ជាមួយគ្នានេះ មានការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ និងការផ្ទេរធនធានមនុស្ស ដូចមានក្នុងអនុក្រឹត្យខាងក្រោម៖