សម្ដេច ហ៊ុន សែន: បានចាត់ទុកការបាញ់ប្រហារនៅប្រទេស វៀតណាមថាជា «ការវាយប្រហារភេរវកម្ម» ហើយគិតថាជនដែលបង្កហេតុអាចលាក់ខ្លួននៅកម្ពុជា
មន្ត្រីប៉ូលិសបួននាក់ មន្ត្រីក្នុងតំបន់ពីរនាក់ និងជនស៊ីវិល៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏កម្រមួយ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅស្រុក Cu Kuin នៃតំបន់ខ្ពង់រាបភាគកណ្តាលរបស់ប្រទេសវៀតណាម។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការបាញ់ប្រហារនៅប្រទេសវៀតណាមថាជា «ការវាយប្រហារភេរវកម្ម» ហើយបានប៉ាន់ស្មានថាជនដែលបង្កហេតុអាចលាក់ខ្លួននៅកម្ពុជា។
ជាក់ស្ដែង កាលពីថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធស្រាវជ្រាវភូមិព្រំដែនដើម្បីស្វែងរកជនសង្ស័យ។ សម្ដេចបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធនៅភូមិភាគឦសានពិនិត្យភូមិឲ្យបានហ្មត់ចត់តាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាមដោយសម្ដេចបានមានប្រសាសន៍ថា “ខ្ញុំបារម្ភថាមនុស្សទាំងនេះលាក់ខ្លួនក្នុងចំណោមអ្នកភូមិ” ដោយបន្ថែមថាអាជ្ញាធរត្រូវតែចាប់ខ្លួនបញ្ជូនទៅប្រទេសវៀតណាមប្រសិនបើចាប់ខ្លួនបាន។
អាជ្ញាធរវៀតណាម បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៤៦ នាក់ ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ខណៈក្រុមប៉ូលិសកំពុងស្រាវជ្រាវរកជនសង្ស័យបន្ថែមទៀតដោយអាជ្ញាធរកម្ពុជាបានសហការជាមួយវៀតណាមចាប់តាំងពីមានការវាយប្រហារ។
គួរបញ្ជាក់ថា តំបន់ខ្ពង់រាបកណ្តាល ដែលជាកន្លែងរស់នៅរបស់ក្រុមជនជាតិភាគតិចជាច្រើន ត្រូវបានចាត់ទុកថាជាតំបន់រសើបមួយសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសវៀតណាម ហើយបានក្លាយជាកន្លែងក្តៅគគុកនៃភាពអនាធិបតេយ្យ ជាយូរណាស់មកហើយ។
(ប្រភព: THE ONLINE CITIZEN ASIA)